ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 1:16 - Khmer Christian Bible

បើក​សំដែង​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​នោះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ហើយ​ភ្លាម​នោះ​ ខ្ញុំ​មិន​បាន​ប្រឹក្សា​ជាមួយ​មនុស្ស​ណា​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើកសម្ដែង​ព្រះបុត្រា​របស់​ព្រះអង្គ​នៅក្នុង​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ព្រះអង្គ​នៅក្នុងចំណោម​សាសន៍ដទៃ នោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ភ្លាម​ជាមួយ​មនុស្ស​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​បើក​សំដែង​ព្រះ‌រាជ‌បុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​អុលឡោះ​គាប់​ចិត្ត​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​បុត្រា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​បុត្រា​នៃ​ទ្រង់​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ឡើយ។

សូមមើលជំពូក



កាឡាទី 1:16
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​


ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​


ព្រះអង្គ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ចេញ​ទៅ​ ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។​


ហើយ​ជា​រៀង​រាល់​ថ្ងៃ​ ពួក​សាវក​បាន​បន្ដ​បង្រៀន​ ព្រមទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ឥត​ឈប់ឈរ​ ទាំង​នៅ​ក្នុង​ព្រះ​វិហារ​ និង​នៅ​តាម​ផ្ទះ។​


ប៉ុន្ដែ​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ព្រោះ​គាត់​ជា​ភាជនៈ​ ដែល​ខ្ញុំ​បាន​ជ្រើសរើស​ ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ ទាំង​ពួក​ស្ដេច​ និង​កូនចៅ​អ៊ីស្រាអែល​


ហើយ​ភ្លាម​នោះ​ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលា​ប្រជុំ​នានា​អំពី​ព្រះយេស៊ូ​ថា​ ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​


ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​


ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ ព្រោះ​ខ្ញុំ​ជា​សាវក​សម្រាប់​សាសន៍​ដទៃ​ បាន​ជា​ខ្ញុំ​លើក​តម្កើង​ការងារ​របស់​ខ្ញុំ​នេះ​


បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​


ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មាន​បន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដព្រះ​យេស៊ូគ្រិស្ដ។​


ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ ក៏​ឥឡូវ​នេះ​ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​បែប​នោះ​ទៀត​ទេ។​


លុះ​ដប់បួន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្តង​ទៀត​ ជាមួយ​លោក​បាណាបាស​ ទាំង​នាំ​លោក​ទីតុស​ទៅ​ជាមួយ​ដែរ​


ហេតុ​នេះ​ហើយ​ខ្ញុំ​ប៉ូល​ ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ សម្រាប់​អ្នក​រាល់គ្នា​ដែល​ជា​សាសន៍​ដទៃ​


ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​


ពួកគេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃ​ទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ពួកគេ​ធ្វើ​ដូច្នេះ​ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​នៅ​ទីបំផុត​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ​ ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ ជា​សាវក​ ហើយ​ជា​គ្រូ​ផង​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​