Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:50 - Khmer Christian Bible

50 បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា សាច់​និង​ឈាម មិនអាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បានឡើយ ហើយ​អ្វីដែលតែងតែសាបសូន្យ ក៏មិន​អាច​ទទួល​អ្វីដែលមិនចេះសាបសូន្យ​ជាមរតក​បាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 បង‌ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​សេចក្តី​ពុក​រលួយ ក៏​មិន​អាច​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុក​រលួយ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 បងប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 បង​ប្អូន​អើយ សេចក្ដី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្ដី​ពុក‌រលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្ដី ដែល​មិន​ចេះ​ពុក‌រលួយ​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 បង​ប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម ពុំ​អាច​ទទួល​នគរ​របស់​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​បាន​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:50
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​


នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​


​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​


ខ្ញុំ​និយាយ​ដូច្នេះ​ ព្រោះ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ ខ្ញុំ​ជា​សិស្ស​របស់​លោក​កេផាស​ ឬ​ខ្ញុំ​ជា​សិស្ស​របស់​ព្រះគ្រិស្ដ។​


ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ពុក​រលួយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។​


រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ខាង​សាច់ឈាម​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​ខាង​វិញ្ញាណ​ បើ​មាន​រូបកាយ​ខាង​សាច់ឈាម​ នោះ​ក៏​មាន​រូបកាយ​ខាង​វិញ្ញាណ​ដែរ។​


ពួក​ចោរ​ ពួក​មនុស្ស​លោភ​ ពួក​មនុស្ស​ប្រមឹក​ ពួក​ប្រមាថ​គេ​ ព្រមទាំង​ពួក​មនុស្ស​បោកប្រាស់​ នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ​


អាហារ​សម្រាប់​ក្រពះ​ ហើយ​ក្រពះ​ក៏​សម្រាប់​អាហារ​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​របស់​ទាំង​ពីរ​នេះ​ រីឯ​រូបកាយ​វិញ​មិន​មែន​សម្រាប់​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ទេ​ គឺ​សម្រាប់​ព្រះអម្ចាស់​ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​


យើង​ដឹង​ថា​ បើ​រោង​ដែល​ជា​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ​ត្រូវ​រើ​ចោល​ នោះ​យើង​មាន​វិមាន​មក​ពី​ព្រះជាម្ចាស់​ជា​លំនៅ​អស់កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ​


គឺ​បែប​នេះ​ អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​កំណាញ់​ ឯ​អ្នកណា​ដែល​ព្រោះ​ដោយ​សប្បុរស​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។​


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​


ដូច្នេះ​ ខ្ញុំ​សូម​ប្រាប់​ថា​ ចូរ​ដើរ​តាម​ព្រះវិញ្ញាណ​ចុះ​ នោះ​អ្នក​មិន​ធ្វើ​តាម​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ​


ដូច្នេះ​ហើយ​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ ទាំង​ធ្វើ​បន្ទាល់​នៅ​ក្នុង​ព្រះអម្ចាស់​ថា​ អ្នក​រាល់គ្នា​កុំ​រស់នៅ​ដូច​ជា​សាសន៍​ដទៃ​ដែល​រស់នៅ​តាម​គំនិត​ឥត​ប្រយោជន៍​របស់​ពួកគេ​ទៀត​ឡើយ​


ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​លួងលោម​បាន​ឡើយ។​


ព្រះអម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង​ ហើយ​ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​របស់​ព្រះអង្គ​ដោយ​សុវត្ថិភាព​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម