ហេព្រើរ 2:14 - Khmer Christian Bible14 ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ) សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត សូមមើលជំពូកអាល់គីតាប14 ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា អ៊ីសាក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយគាត់ស្លាប់ ដើម្បីកំទេចអ៊ីព្លេសដែលមានអំណាចលើសេចក្ដីស្លាប់ សូមមើលជំពូក |
ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។
កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។