ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​នឹង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ

សូមមើលជំពូក

អាល់គីតាប

គេ​បាន​ដាក់​ហិប​របស់​អុលឡោះ​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 6:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​លើក​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក​យើង ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង គឺ​ព្រោះ​ពួក​យើង​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ ឲ្យ​ត្រូវ​តាម​ក្បួន»។


មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។


ដូច្នេះ ចូរ​ធ្វើ​រទេះ​មួយ​ថ្មី និង​យក​គោ​ញី​ពីរ ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ។


នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលា‌សារ​ជា​កូន​ចេញ សម្រាប់​ថែ‌រក្សា​ហិប​នៃ​ព្រះ‌យេហូវ៉ា។