១ សាំយូអែល 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អ្នកស្រុកគារយ៉ាត-យារីមនាំគ្នាមក ហើយយកហិបរបស់ព្រះអម្ចាស់ទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់ព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសំរាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា សូមមើលជំពូកអាល់គីតាប1 អ្នកស្រុកគារយ៉ាត-យារីម នាំគ្នាមក ហើយយកហិបរបស់អុលឡោះតាអាឡាទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |