Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 6:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​នឹង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​បាន​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​បាន​ដាក់​ហិប​របស់​អុលឡោះ​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 6:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដោយ​ព្រោះ​កាល​ពី​ជាន់​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រហារ​ពួក​យើង​ទៅ គឺ​ពី​ព្រោះ​យើង​រាល់​គ្នា​មិន​បាន​រក​ទ្រង់ ឲ្យ​ត្រូវ​តាម​ច្បាប់


មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតា ក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ


ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ


នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម