Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ចូរ​ធ្វើ​រទេះ​មួយ​ថ្មី និង​យក​គោ​ញី​ពីរ ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ចូរ​រៀប‌ចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា​ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដាក់​ហិប​របស់​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ។ អ៊ុសា និង​អ័ហ៊ីយ៉ូរ​ជា​កូន​អ័ប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។


គេ​យក​ហិប​នៃ​ព្រះ​ដាក់​លើ​រទេះ​ថ្មី នាំ​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់​មក មាន​អ៊ុសា និង​អ័ហ៊ីយ៉ូរ ជា​អ្នក​បរ។


«នេះ​ជា​បញ្ញត្តិ​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​គោ​ក្រមុំ​សម្បុរ​ទង់‌ដែង​មួយ ដែល​ឥត​ខ្ចោះ គ្មាន​ស្លាក​ស្នាម ហើយ​មិន​ទាន់​មាន​អ្នក​ណា​ទឹម​នៅ​ឡើយ។


ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជាង​គេ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​យក​គោ​ស្ទាវ​មួយ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ


ដឹក​ចុះ​ទៅ​ក្នុង​ជ្រោះ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ ហើយ​ត្រូវ​បំបាក់​ក​គោ​នោះ​នៅ​ក្នុង​ជ្រោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម