គ្រានោះ អ័ហ៊ីម៉ាសកូនសាដុក មានវាចាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេចពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ»។
២ សាំយូអែល 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំយកព្រះសិររបស់អ៊ីស-បូសែត ទៅថ្វាយព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្ររបស់ស្តេចសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងស្ដេចសូល ព្រមទាំងវង្សារបស់ព្រះអង្គ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកព្រះបាទសូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅឯដាវីឌនៅក្រុងហេប្រុន ទូលថា បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្រសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងសូល ព្រមទាំងវង្សារបស់ទ្រង់ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ អាល់គីតាប ពួកគេយកក្បាលរបស់ស្តេចអ៊ីសបូសែត ទៅជូនស្តេចទត នៅក្រុងហេប្រូន ហើយជម្រាបថា៖ «នេះជាក្បាលរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ដែលជាខ្មាំងសត្រូវរបស់ស្តេច។ ស្តេចសូលតែងតែប៉ុនប៉ងសម្លាប់ស្តេច ថ្ងៃនេះ អុលឡោះតាអាឡាបានសងសឹកស្តេចសូល និងរាជវង្ស ជូនស្តេចហើយ!»។ |
គ្រានោះ អ័ហ៊ីម៉ាសកូនសាដុក មានវាចាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេចពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ»។
លំដាប់នោះ គូស៊ីក៏មកដល់ទូលថា៖ «ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ»។
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
គឺជាព្រះដែលសម្រេចសេចក្ដីសងសឹក ជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗ នៅក្រោមអំណាចទូលបង្គំ
ឯអណ្ដាតទូលបង្គំនឹងថ្លែង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នា ចង់ធ្វើឲ្យទូលបង្គំឈឺចាប់ គេត្រូវអាម៉ាស់ ហើយអាប់យស។
«ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។
ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! ដ្បិតព្រះបានជំនុំជម្រះក្រុងនេះឲ្យអ្នករាល់គ្នាហើយ»។
ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?»
ខណៈនោះ ស្ដេចសូលក៏ពួយដែកពួយទៅ ដោយនឹកថា «យើងនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង» តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈពីរដង។
ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់
បន្ទាប់មក ស្ដេចសូលចាត់គេឲ្យទៅមើលដាវីឌដោយមានរាជឱង្ការថា៖ «ចូរសែងយកវាទាំងដេកនៅលើគ្រែមក ឲ្យយើងសម្លាប់វាចោល»។
ដាវីឌបានរត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា៖ «តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ?»
ដាវីឌក៏ឃើញថា ស្ដេចសូលបានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងទីរហោស្ថានស៊ីភ ត្រង់ហូរ៉េសានោះ។
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។
មួយទៀត ទោះបើមានមនុស្សលើកគ្នាដេញតាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយព្រះយេហូវ៉ា ជាព្រះរបស់លោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវរបស់លោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់។