១ សាំយូអែល 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដាវីឌក៏ឃើញថា ស្ដេចសូលបានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងទីរហោស្ថានស៊ីភ ត្រង់ហូរ៉េសានោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកដាវីឌដឹងថា ព្រះបាទសូលតែងលើកទ័ពស្វែងរកសម្លាប់លោក ដូច្នេះ លោកស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃនៅទីរហោស្ថានស៊ីភនោះ សូមមើលជំពូកអាល់គីតាប15 ទតដឹងថា ស្តេចសូលតែងលើកទ័ពស្វែងរកសម្លាប់គាត់ ដូច្នេះ គាត់ស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។ សូមមើលជំពូក |
គេនាំយកព្រះសិររបស់អ៊ីស-បូសែត ទៅថ្វាយព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្ររបស់ស្តេចសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងស្ដេចសូល ព្រមទាំងវង្សារបស់ព្រះអង្គ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ»។