២ សាំយូអែល 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកព្រះបាទសូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គេនាំយកព្រះសិររបស់អ៊ីស-បូសែត ទៅថ្វាយព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្ររបស់ស្តេចសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងស្ដេចសូល ព្រមទាំងវង្សារបស់ព្រះអង្គ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 គេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅឯដាវីឌនៅក្រុងហេប្រុន ទូលថា បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្រសូល ជាខ្មាំងសត្រូវ ដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងសូល ព្រមទាំងវង្សារបស់ទ្រង់ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ សូមមើលជំពូកអាល់គីតាប8 ពួកគេយកក្បាលរបស់ស្តេចអ៊ីសបូសែត ទៅជូនស្តេចទត នៅក្រុងហេប្រូន ហើយជម្រាបថា៖ «នេះជាក្បាលរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ដែលជាខ្មាំងសត្រូវរបស់ស្តេច។ ស្តេចសូលតែងតែប៉ុនប៉ងសម្លាប់ស្តេច ថ្ងៃនេះ អុលឡោះតាអាឡាបានសងសឹកស្តេចសូល និងរាជវង្ស ជូនស្តេចហើយ!»។ សូមមើលជំពូក |