Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដាវីឌ​បាន​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ដាវីឌ លោក​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សំឡាប់​ខ្ញុំ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទត​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្តេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ឪពុក​របស់​បង បាន​ជា​ស្តេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 20:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មាន​មនុស្ស​ប្រហើនលើក​គ្នា​ឡើង ទាស់​នឹង​ទូល‌បង្គំ ហើយ​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។


ដូច្នេះ ព្រះ‌អម្ចាស់​សង្រ្គោះ​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ហើយ​ទុក​មនុស្ស​ទុច្ចរិត​ឲ្យ​ជាប់​មាន​ទោស រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ


ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ


ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​នៅ​មុខ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ ថា​តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា? តើខ្ញុំបាន​យក​លា​របស់​អ្នក​ណា? តើ​ខ្ញុំ​បាន​បំភាន់​អ្នក​ណា? តើ​ខ្ញុំ​បាន​សង្កត់‌សង្កិន​អ្នក​ណា? ឬ​តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដើម្បី​បំបិទ​ភ្នែក​ខ្ញុំ? សូម​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​សងគេ​វិញ»។


ស្ដេច​សូល​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សម្លាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេច​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់


ដាវីឌ​បាន​រត់​រួច​ទៅ​ដល់​សាំយូ‌អែល​នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត។


យ៉ូណា‌ថាន​ឆ្លើយ​ថា៖ «សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល៍ បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ»។


តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ?»


បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។


ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឯង​សុចរិត​ជាង​យើង ដ្បិត​យើង​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​យើង​វិញ


ដា​វីឌ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​អស់​អ្នក​ដែល​ថា "ដាវីឌ​ចង់​ធ្វើ​ឲ្យ​ទ្រង់​វិនាស"​ដូច្នេះ?


រួច​ទូល​សួរ​ទៀត​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ខុស? តើ​ទូល​បង្គំ​មាន​ទោស​អ្វី?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម