យ៉ាកុបក៏ឲ្យនំបុ័ង និងសម្លសណ្តែកបាយដល់អេសាវ ហើយគាត់ក៏បរិភោគ រួចក្រោកដើរចេញទៅ។ អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់ខ្លួនយ៉ាងដូច្នេះឯង។
២ សាំយូអែល 17:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ និងសណ្តែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ សណ្តែកបាយ នឹងសណ្តែកលីង អាល់គីតាប ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោត ម្សៅ លាជ ពពាយ សណ្តែក |
យ៉ាកុបក៏ឲ្យនំបុ័ង និងសម្លសណ្តែកបាយដល់អេសាវ ហើយគាត់ក៏បរិភោគ រួចក្រោកដើរចេញទៅ។ អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់ខ្លួនយ៉ាងដូច្នេះឯង។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ អ្នករស់នៅតាមក្រហែងថ្ម ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ អ្នកគិតក្នុងចិត្តថា "តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?"
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
បន្ទាប់មក នាងក៏ប្រញាប់ប្រញាល់ចាត់ចែងនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមរៀបជាស្រេចប្រាំ លាជប្រាំរង្វាល់ ផ្លែទំពាំងបាយជូរក្រៀមមួយរយចង្កោម និងផ្លែល្វាក្រៀមពីររយ ដាក់លើសត្វលាយកទៅ។