ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ក្រុង​យេរូ‌សាឡិម ដើម្បី​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក សាឡូម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​អស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក

សូមមើលជំពូក

អាល់គីតាប

គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន មក​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក



២ របា‌ក្សត្រ 5:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដាវីឌ​បាន​ចាប់​យក​បាន​ទី​មាំ‌មួន​នៃ​ស៊ីយ៉ូន ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ។


មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។


ព្រះបាទ​ដាវីឌ​បាន​សង់​ដំណាក់​ផ្ទាល់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង​សម្រាប់​ហិប​របស់​ព្រះ គឺ​បាន​ដំឡើង​ត្រសាល​សម្រាប់​ហិប​នោះ។


ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង‌ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មក​កន្លែង​ដែល​យើង​បាន​រៀបចំ


ដូច្នេះ ព្រះបាទ​ដាវីឌ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេទ័ព ក៏​ទៅ​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដុម មក​ដោយ​អរ​សប្បាយ។


ដូច្នេះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា មក​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ។


គេ​យក​ហិប​នៃ​ព្រះ​មក​ដាក់​នៅ​កណ្ដាល​ត្រសាល ដែល​ព្រះបាទ​ដាវីឌ​បាន​ដំឡើង​ទុក រួច​ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ។


ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ព្រះបាទ​ដាវីឌ និង​សាដុក អ័ហ៊ី‌ម៉ាលេក ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ និង​ពួក​លេវី ដូច​ជា​កូន​ចៅ​លោក​អើរ៉ុន​ជា​បង‌ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ និង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។


រីឯ​ស្មៀន​សេម៉ា‌យ៉ា ជា​កូន​នេថា‌នេល ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្ដេច និង​ពួក​មេ ព្រម​ទាំង​សង្ឃ​សាដុក និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​មួយ​សម្រាប់​អេលា‌សារ ហើយ​មួយ​សម្រាប់​អ៊ីថា‌ម៉ារ។


គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។


គ្រា​នោះ ព្រះបាទ​ដាវីឌ​ប្រមូល​ពួក​អ្នក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ​រាជ្យ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


(ប៉ុន្តែ ព្រះ​បាទ​ដាវីឌ​បាន​យក​ហិប​នៃ​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​មួយ សម្រាប់​ឲ្យ​ហិប​នោះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ)។


ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ថ្វាយ​ទាំង​ប្រាក់ ទាំង​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។


ឯ​ពួក​លេវី ជា​ពួក​អ្នក​ចម្រៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន យេឌូ‌ថិន ពួក​កូន​ចៅ និង​ពួក​បង‌ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាស‌នា កាន់​ឈិង ពិណ និង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​មួយរយ​ម្ភៃ​នាក់ ឈរ​ជា‌មួយ​កំពុង​តែ​ផ្លុំ​ត្រែ​ដែរ)។


«យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។


ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។


គេ​ក៏​យក​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក


ពេល​ណា​ហិប​សញ្ញា​ឈប់​សម្រាក លោក​មាន​ប្រសាសន៍​ថា «ព្រះ‌យេហូវ៉ា​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។