កាលរាជ្យបានតាំងនៅជាប់ក្នុងអំណាចទ្រង់ហើយ ទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាបិតាទ្រង់ទៅ
២ របាក្សត្រ 33:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកអ្នកស្រុកបានសម្លាប់អស់អ្នកដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកព្រះបាទយ៉ូសៀសជាបុត្រា តាំងឡើងជាស្តេចជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកអ្នកស្រុកគេសំឡាប់អស់អ្នក ដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកយ៉ូសៀសជាព្រះរាជបុត្រា តាំងឡើងជាស្តេចជំនួសព្រះបិតា។ អាល់គីតាប ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាសម្លាប់ស្តេចអាំម៉ូន ហើយតែងតាំងស្តេចយ៉ូសៀស ជាកូនឲ្យឡើងស្នងរាជ្យ។ |
កាលរាជ្យបានតាំងនៅជាប់ក្នុងអំណាចទ្រង់ហើយ ទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាបិតាទ្រង់ទៅ
ពួកជនទាំងឡាយនៅស្រុកយូដា ក៏លើកអូសៀសដែលមានព្រះជន្ម ១៦ព្រះវស្សាហើយ តាំងឡើងជាស្តេចជំនួសព្រះបាទអ័ម៉ាស៊ីយ៉ា ជាបិតា
កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ
រួចពួកអ្នកស្រុកក៏លើកព្រះបាទយ៉ូអាហាស ជាបុត្រាព្រះបាទយ៉ូសៀស តាំងឡើងជាស្តេចជំនួសបិតា នៅក្រុងយេរូសាឡិម
ម្យ៉ាងទៀត អ្នករាល់គ្នាមិនត្រូវទទួលសំណូក ដើម្បីលោះជីវិតឃាតកណា ដែលមានទោសត្រូវប្រហារជីវិតនោះឡើយ អ្នកនោះត្រូវតែស្លាប់
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។