រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
២ របាក្សត្រ 33:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិច្ចការផ្សេងទៀតពីព្រះបាទម៉ាណាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះ ព្រមទាំងពាក្យដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចម៉ាណាសេ ព្រមទាំងពាក្យដែលស្តេចទូរអាដល់អុលឡោះជាម្ចាស់របស់គាត់ និងពាក្យដែលអ្នកទាយថ្លែងជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្តេចស្រុកអ៊ីស្រអែល។ |
រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
កិច្ចការផ្សេងៗទៀតដែលណាដាបបានធ្វើ គឺបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។
រីឯកិច្ចការផ្សេងទៀតដែលព្រះបាទយេហូសាផាតបានធ្វើ ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវជាកូនហាណានីបានតែង ដែលគេបានកត់បញ្ចូលក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
ព្រះបាទយេហូរ៉ាមមានអនុជដែលជាបុត្ររបស់ព្រះបាទយេហូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់ព្រះបាទយេហូសាផាត ស្តេចស្រុកយូដា
កិច្ចការផ្សេងទៀតពីព្រះបាទហេសេគា និងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែល ជានិមិត្តរបស់ហោរាអេសាយ ជាកូនអ័ម៉ូស។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជារាស្ត្រទ្រង់ដែរ តែគេមិនព្រមស្តាប់តាមសោះ។
ឯសេចក្ដីអធិស្ឋានរបស់ស្ដេច ការដែលព្រះបានទន់ព្រះហឫទ័យទទួលទ្រង់ ព្រមទាំងអំពើបាប និងអំពើរំលងរបស់ស្ដេចទាំងប៉ុន្មាន កន្លែងនានាដែលស្ដេចបានធ្វើទីខ្ពស់ ហើយតម្កល់បង្គោលសក្ការៈ និងរូបឆ្លាក់ មុនពេលទ្រង់បានបន្ទាបអង្គទ្រង់ នោះបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុក។
ដ្បិតព្រះយេហូវ៉ាបានចាក់វិញ្ញាណ ដែលបណ្ដាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត។
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ!
ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។