Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 33:18 - អាល់គីតាប

18 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្តេច​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់ និង​ពាក្យ​ដែល​អ្នក​ទាយ​ថ្លែង​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​ម៉ាណា‌សេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ ព្រម​ទាំង​ពាក្យ​ដែល​ពួក​អ្នក​មើល​ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ នឹង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 33:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កិច្ច​ការ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​គាត់។


រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​ព្រមាន​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា​តាម​រយៈ​ណាពី និង​អ្នក​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ហ៊ូកុំ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង»។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្តេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​អ៊ីស្រ‌អែល។


កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេសេ‌គា និង​ភក្តី‌ភាព​របស់​ស្តេច​ចំពោះ​អុលឡោះសុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។


រីឯ​ពាក្យ​ដែល​ស្តេច​ទូរអា និង​របៀប​ដែល​អុលឡោះ​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្តេច កន្លែង​ផ្សេងៗ​ដែល​ស្តេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្តេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។


ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ទ្រង់​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ណាពី ទ្រង់​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​អ្ន​កទាយ។


គេ​បំបិទ​មាត់​ណាពី​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​អ្នក​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!


លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ណាពី​អេម៉ុស​ថា៖ «នែ៎! អ្នក​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។


ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ ដ្បិត​អុលឡោះ​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។


ពី​ដើម នៅ​ស្រុក​អ៊ីស្រ‌អែល កាល​ណា​គេ​ទៅ​ទូរអា​សូម​អ្វី​ពី​អុលឡោះ​គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​អ្នក​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា ណាពី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «អ្នក​ទាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម