Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ័ម៉ាស៊ាក​ក៏​ប្រាប់​អេម៉ុស​ថា៖ «ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ស្រុក​យូដា ហើយ​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​នោះ​វិញ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ព្យាការី​អេម៉ុស​ថា៖ «នែ៎! គ្រូ​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​អ័ម៉ាស៊ាក​ក៏​ប្រាប់​ដល់​អេម៉ុស​ថា ឱ​អ្នក​មើល‌ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ណាពី​អេម៉ុស​ថា៖ «នែ៎! អ្នក​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។

សូមមើលជំពូក ចម្លង




អេម៉ុស 7:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​គ្រូទាយ ហើយ​ទ្រង់​ចាប់​ដាក់​គុក ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ ព្រះបាទ​អេសា​ក៏​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ខ្លះ​ដែរ។


គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ" ហើយ​ដល់​ពួក​ហារា​ថា កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ


គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កម្រៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា។


អ្នក​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​យើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច​តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌រាស្ត្រ​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។


ដ្បិត​អេម៉ុស​នេះ​បាន​ពោល​ដូច្នេះ​ថា "ព្រះ​បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត​ដោយ​ដាវ ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​និរទេស ចេញ​ពី​ស្រុក​របស់​ខ្លួន"»។


ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។


ពេល​នោះ អ្នក​ក្រុង​ទាំង​អស់ នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូវ ហើយ​ពេល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ភូមិ​ស្រុក​របស់​គេ។


នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា៖ «ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិតព្រះ​បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។


ដូច្នេះ គេ​ក៏​មក​សូម​ទោស​លោក​ទាំង​ពីរ ហើយ​នាំ​ពួក​លោក​ចេញ រួច​អង្វរ​ឲ្យ​ពួក​លោក​ចេញ​ពី​ទី​ក្រុង​នោះ។


ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។


អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ


ពួក​អ្នក​ដែល​នៅ​សល់​ពី​គ្រួសារ​របស់​អ្នក គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ និង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិ‌ភោគ​ផង"»។


(កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា «ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត» ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម