ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
២ របាក្សត្រ 28:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប និងតំបន់ណេកិប ស្រុកយូដា គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីបណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនឹងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ នឹងតំបន់នៅជុំវិញក្រុងធីបណា នឹងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ នឹងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ អាល់គីតាប មួយវិញទៀតកងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្តើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។ |
ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខេត្តដែលនៅជុំវិញ ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់។
គឺពួកសាសន៍ស៊ីរីនៅខាងមុខ ហើយពួកសាសន៍ភីលីស្ទីននៅខាងក្រោយ ពួកទាំងនោះនឹងហាមាត់ ត្របាក់លេបសាសន៍អ៊ីស្រាអែលទៅ ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ដូច្នេះ មើល៍! យើងបានលូកដៃទៅលើអ្នកហើយ ក៏បន្ថយចំណែករបស់អ្នកចុះ ហើយបានប្រគល់អ្នកដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់អ្នក គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់អ្នក។
គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់អ្នក មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី និងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់អ្នកនៅព័ទ្ធជុំវិញ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច
ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
កេដេរ៉ូត បេត-ដាកុន ណាអាម៉ា និងម៉ាកេដា ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
សាំសុនចុះទៅក្រុងធីមណា ហើយនៅក្រុងធីមណា គាត់ឃើញស្ត្រីម្នាក់ ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន
ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។
ចាំមើល ប្រសិនបើវាឡើងតាមផ្លូវដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាព្រះអង្គហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តរបស់ព្រះអង្គដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ»។