Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 សាំសុន​ចុះ​ទៅ​ក្រុង​ធីម‌ណា ហើយ​នៅ​ក្រុង​ធីមណា គាត់​ឃើញ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ក្រមុំ​សាសន៍​ភីលី‌ស្ទីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សាំសុន​គាត់​ចុះ​ទៅ​ឯ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ គាត់​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​ពួក​ស្រី​ក្រមុំ​របស់​សាសន៍​ភីលីស្ទីន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ថ្ងៃ​មួយ លោក​សាំ‌សុន​ធ្វើ​ដំណើរ ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ គាត់​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលី‌ស្ទីន​ម្នាក់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 14:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


មាន​ថ្ងៃ​មួយ នៅ​ពេល​ល្ងាច​ជិត​ងងឹតទៅ​ហើយ ព្រះបាទ​ដាវីឌ​ក្រោក​ពី​ព្រះ‌ទែន​យាង​ទៅ​មក នៅ​លើ​ដំបូល​ដំណាក់ ក៏​ទត​ព្រះ‌នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក នាង​នោះ​មាន​រូប‌ឆោម​ស្រស់​ល្អ​ណាស់។


ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ ដោយ​ចាប់​ចិត្ត​បាន?


សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។


ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា


អេឡូន ធីម‌ណា អេក្រុន


ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់ផ្ដើម​បណ្ដាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ នៅ​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។


រួច​គាត់​ត្រឡប់​មក​ប្រាប់​ឪពុក​ម្តាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីម‌ណា ក្នុង​ចំណោម​ស្រីក្រមុំ​សាសន៍​ភីលី‌ស្ទីន ដូច្នេះ សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ»។


ថ្ងៃ​មួយ សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​ពេស្យា​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម