Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រុន ដែល​នៅ​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សូរ៉ាស់ អាយ៉ា‌ឡូន នឹង​ហេប្រុន ដែល​នៅ​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​បន្ទាយ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​ពុន‌យ៉ាមីន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​សារ៉ា​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន លោក​អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​លោក​ស្រី​សារ៉ា។


ក្រោយ​មក ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ឡើង​ទៅ​ទី​ក្រុង​របស់​ស្រុក​យូដា​ណា​មួយ​ឬ?»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​ចុះ» រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ហេប្រុន»។


ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ។


ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។


អាដូ‌រែម ឡាគីស អាសេ‌កា


ឯ​ពួក​ភីលី‌ស្ទីន​គេ​ក៏​បាន​លុក​លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប និង​តំបន់​ណេកិប ស្រុក​យូដា គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេ‌រ៉ូត ក្រុង​សូគរ និង​តំបន់​នៅ​ជុំ‌វិញ​ក្រុង​ធីបណា និង​តំបន់​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​គីមសូរ និង​តំបន់​នៅ​ជុំ‌វិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ។


ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។


នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។


បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ក្រុង​អេក្លុន ឡើង​ទៅ​ក្រុង​ហេប្រុន ហើយ​វាយ​ប្រហារ​ក្រុង​នោះ


ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មត៌ក​របស់​លោក​កាលែប ជា​កូន​លោក​យេភូនេ ដែល​ជា​ពួក​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះលោក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។


លោក​យ៉ូស្វេ​បាន​ចែក​ឲ្យ​លោក​កាលែប ជា​កូន​លោក​យេភូនេ មាន​មួយ​ចំណែក​ជា​មួយ​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (អើបា​ជា​ឪពុក​អ័ណាក់)


ឯ​តំបន់​វាល​ទំនាប​មាន ក្រុង​អែសថោល សូរ៉ាស់ អាសណា


ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម