អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ របាក្សត្រ 17:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហូសាផាតជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ទ្រង់ក៏ពង្រឹងកម្លាំងទាស់នឹងពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតបានឡើងស្នងរាជ្យព្រះបាទអេសា ជាបិតា ហើយស្ដេចពង្រឹងកម្លាំង តទល់នឹងស្រុកអ៊ីស្រាអែល ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូសាផាត ជាព្រះរាជបុត្រា ឡើងសោយរាជ្យជំនួសព្រះបិតា ទ្រង់ក៏ចំរើនកំឡាំងឡើង ទាស់នឹងពួកអ៊ីស្រាអែល អាល់គីតាប ស្តេចយ៉ូសាផាតបានឡើងស្នងរាជ្យស្តេចអេសាជាឪពុក ហើយស្តេចពង្រឹងកម្លាំងតទល់នឹងស្រុកអ៊ីស្រអែល។ |
អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
យេហូសាផាត ជាកូនអេសា បានឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីបួន ក្នុងរាជ្យព្រះបាទអ័ហាប់ ជាស្តេចអ៊ីស្រាអែល។
ដូច្នេះ ទ្រង់ក៏សុគត ស្របតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកអេលីយ៉ាបានថ្លែង។ ស្ដេចយេហូរ៉ាមជាអនុជ បានស្នងរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចយេហូរ៉ាម ជាបុត្ររបស់យេហូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានបុត្រាទេ។
រីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ព្រះបាទដាវីឌ ដែលកាន់ខាងទ្រង់ ជាមួយពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
ពេលរាជ្យរបស់រេហូបោមបានរឹងមាំ ហើយស្ដេចមានអំណាចកាន់តែខ្លាំងឡើង ទ្រង់បានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ប្រព្រឹត្តតាមទ្រង់ដែរ។
ទ្រង់ដាក់ឲ្យមានពលទ័ពក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិម ជាទីក្រុងដែលព្រះបាទអេសាបិតាទ្រង់ចាប់យកបានដែរ។
ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយព្រះបាទអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង
ព្រះបាទហេសេគាបានតាំងព្រះហឫទ័យយ៉ាងម៉ឺងម៉ាត់ ក្នុងការសង់កំផែងដែលបាក់បែកទាំងប៉ុន្មានឡើងវិញ ហើយសង់ប៉មនៅលើកំផែងនោះ ព្រមទាំងសង់កំផែងមួយទៀតនៅខាងក្រៅ ហើយក៏ជួសជុលប៉មមីឡូរនៅក្នុងក្រុងដាវីឌឲ្យបានមាំមួន។ ស្ដេចធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ។
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។