Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះបាទ​ហេសេគា​បាន​តាំង​ព្រះ‌ហឫ‌ទ័យយ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​សង់​កំផែង​ដែល​បាក់​បែក​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​សង់​ប៉ម​នៅ​លើកំផែង​នោះ ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត​នៅ​ខាង​ក្រៅ ហើយ​ក៏​ជួស​ជុល​ប៉ម​មីឡូរ​នៅ​ក្នុង​ក្រុង​ដាវីឌ​ឲ្យ​បាន​មាំ‌មួន។ ស្ដេច​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​ហេ‌សេគា​ពង្រឹង​ទីក្រុង ដោយ​ជួស‌ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្ដេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស‌ជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ខែល​ជា​បរិបូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​ហេសេ‌គា​ពង្រឹង​ទី‌ក្រុង ដោយ​ជួស​ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្តេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស​ជុល​ប៉ម​មីឡូ​នៅ​បុរី​ស្តេច​ទត។ ស្តេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។


ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច​នោះ គឺ​ព្រោះ​ព្រះបាទ​សាឡូម៉ូន​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់។


ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។


ពួក​អ្នក​បម្រើ​របស់​ព្រះបាទ​យ៉ូអាស​ក៏​លើក​គ្នា​ក្បត់​ទ្រង់ ហើយ​ប្រហារ​សម្លាប់​នៅ​ត្រង់​ប៉ម​មីឡូរ តាម​ផ្លូវ​ដែល​ចុះ​ទៅ​ឯ​តំបន់​ស៊ីឡា


វេលា​នោះ ពួក​ខ្មាំង​បាន​បំបាក់​ទម្លាយ​កំផែង​ក្រុង មួយ​ដុំ រួច​ស្ដេច និង​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ជិត​ច្បារ​របស់​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​បាន​ឡោម‌ព័ទ្ធ​ទី​ក្រុង។


ពេល​រាជ្យ​របស់​រេហូ‌បោម​បាន​រឹងមាំ ហើយ​ស្ដេច​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រព្រឹត្ត​តាម​ទ្រង់​ដែរ។


នៅ​ឆ្នាំ​ទី​ប្រាំពី នោះ​យេហូ‌យ៉ា‌ដា លោក​ចម្រើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូ‌ហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូ‌ហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អា‌សេ‌យ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីក‌គ្រី


ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស ក៏​នាំ​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​បួនរយ​ហត្ថ។


ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង


ក្រោយ​មក ទ្រង់​សង់​កំផែង​នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំ‌វិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កម្ពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​តាម​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា។


បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។


កាល​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល។


គេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទម្លុះ​ទម្លាយ​ឧប‌សគ្គ ឥត​រុញ‌រា​ឡើយ។


ដូច្នេះ ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេត-មីឡូរ បាន​មក​ជួប​ជុំ​គ្នា ហើយ​នាំ​គ្នា​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ជិត​ដើម​ម៉ៃសាក់​ត្រង់ស្ដូប​នៅ​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម