Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ទ្រង់​ក៏​សុគត ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ស្ដេច​យេ‌ហូរ៉ាមជា​អនុជ បាន​ស្នង​រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​របស់​យេ‌ហូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​បុត្រា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម ជា​អនុជ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​ក៏​សុគត​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​អេលីយ៉ា​បាន​ពោល​ហើយ រួច​យ៉ូរ៉ាមក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ គឺ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​នៃ​យ៉ូសា‌ផាត ស្តេច​យូដា ដ្បិត​អ័ហា‌ស៊ីយ៉ា​គ្មាន​ព្រះ‌រាជ​បុត្រា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​អហា‌ស៊ីយ៉ា​ស្លាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​អេលី‌យ៉េស​បាន​ថ្លែង។ ស្តេច​អហា‌ស៊ីយ៉ា​គ្មាន​កូន​ទេ ដូច្នេះ​ស្តេច​យ៉ូរ៉ាម ជា​ប្អូន ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូហូរ៉ាម ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 1:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​អេលីយ៉ា។


គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិឍ​ឈាម រីឯ​ពួក​ស្រី​ពេស្យា​តែង​ងូត​ទឹក​នៅ​ទី​នោះ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។


ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។


អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។


រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


កាល​បាន​ទៅ​ដល់​ក្រុង​សាម៉ារី​ហើយ លោក​ក៏​វាយ​សម្លាប់​អស់​អ្នក​ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​របស់​ទ្រង់​អស់​រលីង តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​អេលីយ៉ា។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ស្ដេច​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ បាន​ក្លាយ​ជា​ស្ដេច​លើ​ពួក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។


ពេល​គេ​ត្រឡប់​មក​វិញ ជម្រាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ‌សារ​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា "ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល


ព្រះបាទ​យេ‌ហូសា‌ផាត​ជា​បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​បិតា ទ្រង់​ក៏ពង្រឹង​កម្លាំង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល។


ដូច្នេះ លោក​ម៉ូសេ​ជា​បាវ​បម្រើ​របស់​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​នៅ​ទី​នោះ ក្នុង​ស្រុក​ម៉ូអាប់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម