Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព​ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រាអិម ជា​ទី​ក្រុង​ដែល​ព្រះបាទ​អេសា​បិតា​ទ្រង់​ចាប់​យក​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​បាន​ដាក់​ទ័ព​នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេប្រាអ៊ីម ជា​ក្រុង​ដែល​ព្រះ‌បាទ​អេ‌សា ជា​បិតា ដណ្ដើម​យក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា នឹង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រា‌អិម​ជា​ទី​ក្រុង​ដែល​អេសា​ព្រះ‌បិតា​ទ្រង់​ចាប់​យក​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​បាន​ដាក់​ទ័ព​នៅ​តាម​ទី‌ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេ‌ប្រា‌អ៊ីម ជា​ក្រុង​ដែល​ស្តេច​អេ‌សា​ជា​ឪពុក ដណ្តើម​យក​បាន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 17:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​រេហូ‌បោម​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សម្រាប់​ការពារ​ស្រុក។


ព្រះ‌បាទ​អ័ប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​ភូមិនានា​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ភូមិ​នានា​នៅ​ជុំ‌វិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​ភូមិ​នានា​នៅ​ជុំ‌វិញ​ដែរ


កាល​ស្ដេច​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ ជា​ទំនាយ​របស់​ហោរាអ័សារា កូន​អូដេឌ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយលុប​បំបាត់​អស់​ទាំងរូប​ព្រះ​ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​ថែវ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ។


គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បម្រើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក​ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខេត្ត​យូដា។


ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ព្រះ​បាទ​យេ‌ហូសា‌ផាត ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​ដើម​ដំបូង​របស់​ដាវីឌ ជា​អយ្យកោ ទ្រង់មិន​បានស្វែង​រក​ព្រះ‌បាល​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម