Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​អូសៀស។ ព្រះ‌កិត្តិនាម​របស់​ស្ដេច​ល្បី‌រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជន‌ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ជូន​ស្តេច​អូសៀស។ កិត្តិ‌នាម​របស់​ស្តេច​ល្បី​រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ប្ញទ្ធិ​អំណាច​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អាំមី" ហើយ​អ្នក​នោះ​ជា​ឪពុក​របស់​សាសន៍​អាំម៉ូន​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។


ពេល​ព្រះបាទ​ដាវីឌ​ត្រឡប់​មក​ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល។


ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។


ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត និង​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​បី​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ បាន​ឮ​សុស‌សាយ​រហូត​ដល់​អស់​ទាំង​នគរ​នៅ​ជុំ‌វិញ។


ដូច្នេះ កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។


មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។


ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។


មួយ​ទៀត ព្រះបាទ​អូសៀស​ទ្រង់​សង់​ប៉ម​នៅ​ក្រុង​យេរូ‌សាឡិម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់​កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់


ទ្រង់​ក៏​ច្បាំង​ឈ្នះ​ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ឆ្នាំ​នោះ ពួក​កូន​ចៅ​អាំម៉ូន​ក៏​ថ្វាយ​ប្រាក់​មួយរយ​ហាប ស្រូវ​ភោជ្ជ‌សាលី​មួយ​ម៉ឺន​រង្វាល់ និង​ស្រូវ​ឱក​មួយ​ម៉ឺន​រង្វាល់​ដល់​ទ្រង់។ ដល់​ឆ្នាំ​ទី​ពីរ ហើយ​ទីបី គេ​ក៏​ថ្វាយ​ប៉ុណ្ណោះ​ដល់​ទ្រង់​ទៀត។


ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ដូច្នេះ ពេល​ចូល​ទៅ​ជិត​ដែន​ដី​កូន​ចៅ​អាំម៉ូន កុំ​រំខាន​គេ​ឡើយ ក៏​កុំ​ត‌តាំង​នឹង​គេ​ដែរ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​កូន​ចៅ​អាំម៉ូន ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។


ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម