ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​ប្រាំពីរ​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​បាន​បណ្ដេញ​ពួក​បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ រួច​ជ្រើស​រើស​បូជា‌ចារ្យ​តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​មិន​មែន​ជា​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ឯង​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​អើរ៉ុន នឹង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ​អី ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ នឹង​ចៀម​ឈ្មោល​៧​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​បាន​បណ្តេញ​ពួក​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា ជា​ពូជ‌ពង្ស​របស់​ហារូន និង​ពួក​លេវី​ចេញ រួច​ជ្រើស​រើស​បូជា‌ចារ្យ តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​ជា​ព្រះ​ក្លែង‌ក្លាយ។

សូមមើលជំពូក



២ របា‌ក្សត្រ 13:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​ចំណោម​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​តាម​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ ទ្រង់​ក៏​ប្រោស​តាំង​ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៅ​តាម​ទី​ខ្ពស់​ទៅ។


ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ ពី​ឈើ ពី​ថ្ម។ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​បាន


ហើយ​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សម្រាប់​គ្រប់​ទាំង​ការ​ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ?»។


រី​ឯ​ពួក​យើង​វិញ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​មិន​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទេ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។


នៅ​ខណៈ​នោះ ព្រះ‌បាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ឡើង​ថា៖ «ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​តង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា»។ ក្រុម​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​តង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​តង្វាយ​ដុត​មក​ដែរ។


នេះ​ជា​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ញែក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ ឲ្យ​បាន​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង គឺ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ


សម្លៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន ត្រូវ​ទុក​ឲ្យ​កូន​ៗ​របស់​គាត់​រហូត​ត​ទៅ ដើម្បី​ឲ្យ​គេ​បាន​ស្លៀក‌ពាក់ នៅ​ពេល​ទទួល​ពិធី​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ។


ត្រូវ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំពោះ​អើរ៉ុន និង​កូន​របស់​គាត់ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នក។ ត្រូវ​ធ្វើ​ពិធី​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ។


លោក​ម៉ូសេ​ប្រាប់​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន ព្រម​ទាំង​បង‌ប្អូន​របស់​ខ្លួន»។


តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អត់​ទោស​ឲ្យ​អ្នក​បាន? ពួក​កូន​ចៅ​របស់​អ្នក​បាន​បោះ‌បង់​ចោល​យើង​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​យើង​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​យើង​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​ពេស្យា។


ដ្បិត​រូប​កូន​គោ​នោះ​កើត​ចេញពី​អ៊ីស្រា‌អែល ជាង​បាន​ធ្វើ​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ។ រូប​កូន​គោ​របស់​សាម៉ារី​នឹង​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី។


អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។


«ចូរ​នាំ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​សម្លៀក‌បំពាក់ ប្រេង​តាំង គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ចៀម​ឈ្មោល​ពីរ និង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង


អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។


ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។


គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។