Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ការ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ញែក​អ្នក​ទាំង​នោះ​ជា​បរិសុទ្ធ ឲ្យ​បាន​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង គឺ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ល្អ​ឥត​ខ្ចោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ នឹង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ

សូមមើលជំពូក ចម្លង




និក្ខមនំ 29:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​ប្រាំពីរ​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន


ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។


ដ្បិត​ក្នុង​រវាង​ប្រាំ​មួយ​ថ្ងៃ ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ឈប់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។


ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។


ត្រូវ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​សម្រាប់​លាប​តាំង ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សម្លៀក‌បំពាក់ លើ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ នោះ​គាត់​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សម្លៀក‌បំពាក់ ហើយ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។


កាល​ណា​អ្នក​បាន​សម្អាត​អាស‌នា​រួច​ហើយ អ្នក​ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត។


សង្ឃ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​តង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ


នេះ​ហើយ​ជា​ច្បាប់​ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​មក សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​អ្នក​រាល់​គ្នា​ទេ។


ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។


ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជា‌និច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។


ត្រូវ​យក​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សម្រាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង។


នេះ​ហើយ​ជា​ចំណែក​របស់​លោក​អើរ៉ុន និង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​បម្រើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


រួច​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​មួយ​ពី​ហ្វូង​សត្វ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​បរិសុទ្ធ


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម