២ របាក្សត្រ 13:9 - អាល់គីតាប9 អ្នករាល់គ្នាបានបណ្តេញពួកអ៊ីមុាំបម្រើអុលឡោះតាអាឡា ជាពូជពង្សរបស់ហារូន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យ តាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលជាព្រះក្លែងក្លាយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 តើអ្នករាល់គ្នាមិនបានបណ្តេញពួកសង្ឃរបស់ព្រះយេហូវ៉ា គឺជាពួកកូនចៅលោកអើរ៉ុន និងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬ ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ និងចៀមឈ្មោលប្រាំពីរមកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 អ្នករាល់គ្នាបានបណ្ដេញពួកបូជាចារ្យ*របស់ព្រះអម្ចាស់ ជាពូជពង្សរបស់លោកអើរ៉ុន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យតាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលមិនមែនជាព្រះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន នឹងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ នឹងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន សូមមើលជំពូក |
ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្តី ក៏ស្តេចយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្តេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជន ជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្តេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
ពេលនោះស្តេចហេសេគាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកជំនូនមកជូនអុលឡោះតាអាឡា។ ឥឡូវនេះចូរនាំសត្វដែលអ្នករាល់គ្នាត្រូវធ្វើជាគូរបានអរគុណ ចូលទៅក្នុងដំណាក់របស់អុលឡោះតាអាឡាចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវធ្វើជាគូរបានចូលមកជូន ដើម្បីអរគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានធ្វើគូរបានដុតដែរ។