តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
២ ពេត្រុស 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត ព្រះគម្ពីរខ្មែរសាកល ពួកគេចាកចេញពីផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាមកូនរបស់បេអ៊រ——បាឡាមបានស្រឡាញ់រង្វាន់នៃសេចក្ដីទុច្ចរិត Khmer Christian Bible ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃដែលបានមកពីអំពើទុច្ចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត អាល់គីតាប ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវបាឡាមជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលឲ្យប្រព្រឹត្ដអំពើទុច្ចរិត។ |
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
ពួកអ្នកដែលបោះបង់ចោលបញ្ញត្តិច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
រីឯយើងវិញ ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្តាឡើយ គឺយើងនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ។
ឱអេប្រាអិមអើយ តើរូបព្រះធៀបជាមួយយើងម្ដេចបាន? យើងនេះហើយដែលឆ្លើយតប ហើយថែរក្សាអ្នក ។ យើងប្រៀបដូចជាដើមកកោះខៀវខ្ចី អ្នករកបានផលរបស់អ្នកពីយើង។
ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។
លាបានឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នឹងដៃ។ ដូច្នេះ លាក៏ងាកចេញពីផ្លូវ ហើយចូលទៅក្នុងចម្ការ តែបាឡាមវាយលាឲ្យដើរចូលមកតាមផ្លូវវិញ។
ពេលនោះ ព្រះយេហូវ៉ាបើកមាត់លា ហើយវាក៏និយាយទៅបាឡាមថា៖ «តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»
ទេវតារបស់ព្រះយេហូវ៉ាពោលទៅគាត់ថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? មើល៍! ខ្ញុំបានចេញមកទាស់នឹងលោក ព្រោះចិត្តរបស់លោករឹងចចេសនៅចំពោះមុខខ្ញុំ។
មើល៍! ស្ត្រីទាំងនេះហើយដែលបាននាំឲ្យកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីរឿងនៅពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានគ្រោះកាចកើតឡើងក្នុងក្រុមជំនុំនៃព្រះយេហូវ៉ា។
ដ្បិតប្រេងនេះអាចយកទៅលក់បានតម្លៃយ៉ាងខ្ពស់ ហើយយកប្រាក់ទៅចែកទានឲ្យអ្នកក្រវិញ»។
(ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។
ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ?
គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។
វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។