Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! ខ្ញុំ​បាន​ចេញ​មក​ទាស់​នឹង​លោក ព្រោះ​ចិត្ត​របស់​លោក​រឹង​ចចេស​នៅ​ចំពោះ​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ឯង​វាយ​លា​ដល់​ទៅ​៣​ដង​ដូច្នេះ មើល​អញ​បាន​ចេញ​មក​ទាស់​នឹង​ឯង ពី​ព្រោះ​ឯង​មាន​ចិត្ត​វៀច​នៅ​មុខ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​និយាយ​មក​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​វាយ​លា​របស់​គាត់​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​គាត់ ដ្បិត​ផ្លូវ​ដែល​អ្នក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:32
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។


ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។


សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។


អ្នក​ណា​ដែល​ដើរ​ដោយ សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល​ងាយ​ព្រះ‌អង្គ​វិញ។


គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​ថ្លឹង អស់​ទាំង​ទឹក​ចិត្ត​វិញ។


អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។


មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។


ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


នៅ​វេលា​យប់​នោះ ព្រះ‌ទ្រង់​យាង​មក​ជួប​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង​នោះ​បាន​មក​ហៅ​អ្នក​ទៅ​ហើយ ចូរ​ក្រោក​ឡើង ទៅ​ជា‌មួយ​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តែ​អ្វី​ដែល​យើង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​ប៉ុណ្ណោះ»។


ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។


ពេល​នោះ ព្រះ‌យេហូវ៉ា​បើក​មាត់​លា ហើយ​វា​ក៏​និយាយ​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»


លា​របស់​លោក​បាន​ឃើញ​ខ្ញុំ ហើយ​បាន​ងាក​ចេញ​ពី​ខ្ញុំ​បី​ដង​មក​ហើយ។ ប្រសិន‌បើ​វា​មិន​បាន​បែរ​ចេញ​ពី​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា​វិញ»។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​កាន់​បាឡាម​ថា៖ «ចូរ​ទៅ​ជា‌មួយ​អ្នក​ទាំង​នេះ​ចុះ ប៉ុន្តែ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក៏​បន្ដ​ដំណើរ​ជា‌មួយ​ពួក​មន្រ្តី​របស់​បាឡាក​ទៅ។


ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​ល្បិច​គ្រប់​យ៉ាង ជា​កូន​របស់​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្តី​សុចរិត​អើយ! តើ​អ្នក​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ?


ព្រោះ​កាល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ និង​ទឹក​មក​ទទួល​អ្នក​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​មេសូ‌ប៉ូ‌តាមា ដើម្បី​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា។


មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម