Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លា​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​មាន​ដាវ​ហូត​ជា​ស្រេច​កាន់​នឹង​ដៃ។ ដូច្នេះ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​ចម្ការ តែ​បាឡាម​វាយ​លា​ឲ្យ​ដើរ​ចូល​មក​តាម​ផ្លូវ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត នោះ​លា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ទៅ​តាម​វាល​ទៅ ឯ​បាឡាម​គាត់​វាយ​លា ដើម្បី​នឹង​ទាញ​ញាក់​មក​ក្នុង​ផ្លូវ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លា​ញី​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ឈរ​នៅ​កណ្តាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ​ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​គេ​បាន​មើល​ឃើញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ‌វិញ​អេលី‌សេ។


ព្រះបាទ​ដាវីឌ​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​ឈរ​នៅ​កណ្ដាល​មេឃ និង​ផែនដី មាន​ដាវ​ហូត​ជា​ស្រេច​នៅ​ដៃ លូក​ទៅ​លើក្រុង​យេរូ‌សាឡិម នោះ​ដាវីឌ និង​ពួក​ចាស់​ទុំ​ដែល​ស្លៀក​សំពត់​ធ្មៃ​ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ


ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។


ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នេះ​តែ​ម្នាក់ឯង ដ្បិត​មនុស្ស​ដែល​នៅ​ជា​មួយ​ខ្ញុំ មិន​បាន​ឃើញ​និមិត្ត​នេះ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។


ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។


ពេល​នោះ អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ ក៏​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ។


កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»


តែ​គាត់​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​ខ្លួន គឺ​សត្វ​លា​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស ហើយ​ឃាត់​សេចក្ដី​ចំកួត​របស់​ហោរា​នោះ។


វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម