អាប់សាឡុមក៏រត់បាត់ទៅ។ រីឯយុវជនដែលចាំយាម បានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំ នៅខាងក្រោយគាត់។
២ ពង្សាវតារក្សត្រ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកអ្នកខាងព្រះបាទយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា៖ «ខ្ញុំឃើញមនុស្សមួយពួកមក»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា "តើមកដោយមេត្រីឬ?"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ព្រះបាទយ៉ូរ៉ាមមានរាជឱង្ការថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេ សួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ អាល់គីតាប រីឯអ្នកយាមដែលស្ថិតនៅលើប៉មកំពែងក្រុងយេសរាល ឃើញពលទាហានកំពុងធ្វើដំណើរសំដៅមកជាមួយលោកយេហ៊ូវ គាត់ស្រែកឡើងថា៖ «មានមនុស្សមួយក្រុមកំពុងតែចូលមក!»។ ស្តេចយ៉ូរ៉ាមមានប្រសាសន៍ថា៖ «ចូរចាត់ពលទាហានម្នាក់ឲ្យជិះសេះទៅជួបពួកគេសួរថា៖ តើអ្នករាល់គ្នាមកដោយសន្តិភាពឬ?»។ |
អាប់សាឡុមក៏រត់បាត់ទៅ។ រីឯយុវជនដែលចាំយាម បានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំ នៅខាងក្រោយគាត់។
ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំងពីរ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក។
ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។
ដូច្នេះ គេក៏យករទេះចម្បាំងពីរទឹមដោយសេះ ហើយស្ដេចចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយរាជឱង្ការថា៖ «ចូរទៅមើលចុះ»។
ពេលលោកយេហ៊ូវត្រឡប់មកជួបពួកមេទ័ពរបស់ចៅហ្វាយលោកវិញ មានម្នាក់សួរថា៖ «តើកិច្ចការទាំងអស់ល្អឬទេ? ហេតុអ្វីមនុស្សចម្កួតនេះមករកលោក?» លោកយេហ៊ូវឆ្លើយថា៖ «អស់លោកស្គាល់អ្នកនេះ និងរឿងរបស់គេហើយ»។
យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតព្រះបាទយ៉ូរ៉ាមផ្ទំប្រឈួននៅទីនោះ ហើយព្រះបាទអ័ហាស៊ីយ៉ាជាស្តេចយូដា បានយាងចុះមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។
ដូច្នេះ ទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេ ប្រាប់ថា៖ «ស្ដេចមានរាជឱង្ការសួរដូច្នេះថា "តើមកដោយមេត្រីឬ?"» តែព្រះបាទយេហ៊ូវតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។ អ្នកចាំយាមក៏ប្រាប់ថា៖ «អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែគាត់មិនត្រឡប់មកវិញសោះ»។
បន្ទាប់មក ទ្រង់ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់ប្រាប់គេថា៖ «ស្ដេចមានរាជឱង្ការសួរថា "តើមកដោយមេត្រីឬ?"» ហើយព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើអ្នកត្រូវធ្វើអ្វីជាមួយសេចក្ដីមេត្រីនោះ? ចូរទៅជិះពីក្រោយយើងទៅ»។
ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ
លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?»
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។