Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:17 - អាល់គីតាប

17 រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេស‌រាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ស្តេច​យ៉ូរ៉ាម​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ​សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​អ្នក​ខាង​ព្រះបាទ​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​មួយ​ពួក​មក»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​តម្រូវ​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ជួប​នឹង​គេ​សួរ​ថា "តើ​មក​ដោយ​មេត្រី​ឬ?"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេស‌រាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា ខ្ញុំ​ឃើញ​មនុស្ស​១​ពួក​មក យ៉ូរ៉ាម​ក៏​បង្គាប់​ថា ចូរ​ដំរូវ​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ចួប​នឹង​គេ​សួរ​ថា តើ​មក​ដោយ​មេត្រី​ឬ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។


ពេល​នោះ ស្តេច​ទត​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។


សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។


គេ​យក​រទេះ​ចំបាំង​ពីរ​គ្រឿង​ទឹម​ដោយ​សេះ​មក​ជូន​ស្តេច ហើយ​ស្តេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី ដោយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុ‌ការណ៍​នោះ​ចុះ!»។


ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេ‌ទ័ព​របស់​ស្តេច​វិញ គេ​សួរ​គាត់​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្តេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​អ្នក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ណាពី​ជំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។


លោក​យេហ៊ូវ​ឡើង​ជិះ​រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យេស‌រាល។ ពេល​នោះ​ស្តេច​យ៉ូរ៉ាម​កំពុង​សម្រាក​ព្យាបាល​របួស ហើយ​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា ក៏​មក​សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម​ដែរ។


អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូវ​ពោល​ថា៖ «ស្តេច​ឲ្យ​សួរ​ថា តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់​ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ​ជួប​គេ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។


ស្តេច​យ៉ូរ៉ាម​ចាត់​ពល​ទាហាន​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់​អ្នក​នោះ​ពោល​ថា៖ «ស្តេច​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់​ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។


តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើ‌រវាយ និង​ចូល​ចិត្ត​ងោក‌ងុយ។


យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំលឹកអុលឡោះ‌តាអាឡា​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។


សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​អះលី‌ជំអះ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​គាត់ ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​គាត់​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។


ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម