Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 អាប់សា‌ឡុមក៏​រត់​បាត់​ទៅ។ រី​ឯ​យុវជន​ដែល​ចាំ​យាម បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សម្ដេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 រីឯ​ទាហាន​ដែល​ចាំ​យាម គេ​បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ​ខាង​ក្រោយ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សម្តេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យ៉ូ‌ណា‌ដាប​ទូល​ទៅ​ស្តេច​ថា៖ «ន៎ុះន៏ ពួក​បុត្រា​របស់​ព្រះ‌ករុណា​មក​ដល់​ហើយ ដូច​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ទូលព្រះ​ករុណា​មែន»។


ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​ពីរ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង​ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក។


ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រត់​រួច​ពី​សិង្ហ ហើយ​ទៅ​ជួប​នឹង​ខ្លា​ឃ្មុំ ឬ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ច្រត់​ដៃ​នឹង​ជញ្ជាំង រួច​ត្រូវ​ពស់​ចឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម