គឺនៅឆ្នាំទីបី ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏ឡើងសោយរាជ្យជំនួសទ្រង់
២ ពង្សាវតារក្សត្រ 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រស្តេចឲ្យទ្រង់សុគតទៅ រួចហាសែលបានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រនៃស្តេច ឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យឡើងជំនួសទ្រង់។ អាល់គីតាប ស្អែកឡើងលោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់មុខស្តេច។ ស្តេចស្លាប់ ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។ |
គឺនៅឆ្នាំទីបី ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏ឡើងសោយរាជ្យជំនួសទ្រង់
ស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យអេសា ជាស្តេចយូដា រួចក៏ឡើងសោយរាជ្យជំនួស។
កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយក៏ស្លាប់ក្នុងភ្លើងនោះទៅ
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកថា៖ «ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាទៅដល់ហើយ ចូរចាក់ប្រេងតាំងហាសែលឲ្យឡើងធ្វើជាស្តេចស្រុកស៊ីរីចុះ។
ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ អើកុប និងអើរីយេក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារី ក៏មានពួកកាឡាតហាសិបនាក់នៅជាមួយលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួស។
ពេលនោះ ហូស៊ាជាកូនអេឡា មានគម្រោងក្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទីម្ភៃនៃរាជ្យយ៉ូថាម ជាបុត្រអ័សារា។
អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។
ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។
ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយេហូរ៉ាមមានរបួស។
ព្រះបាទយេហ៊ូវក៏យឹតធ្នូពេញកម្លាំង បាញ់ទៅត្រូវចំកណ្ដាលខ្នងព្រះបាទយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូង ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះនៅក្នុងរាជរថ។
គេគិតបង្កើតគម្រោងការអាក្រក់ កាលកំពុងនៅក្នុងដំណេក ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
វេទនាដល់អ្នកដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញអ្នក ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងអ្នកឡើយ កាលណាអ្នកបានលែងបំផ្លាញហើយ នោះអ្នកនឹងត្រូវបំផ្លាញវិញ កាលណាអ្នកបានសម្រេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងអ្នកដែរ។
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។
មានពាក្យសុភាសិតពីបុរាណថា "មនុស្សកំណាចតែងតែបញ្ចេញសេចក្ដីកំណាច" ប៉ុន្តែ ទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។