១ សាំយូអែល 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 មានពាក្យសុភាសិតពីបុរាណថា "មនុស្សកំណាចតែងតែបញ្ចេញសេចក្ដីកំណាច" ប៉ុន្តែ ទូលបង្គំមិនព្រមលូកដៃទៅទាស់នឹងទ្រង់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូចជាមានពាក្យសុភាសិតពីបូរាណថា «មនុស្សកំណាចតែងបញ្ចេញសុទ្ធតែសេចក្ដីកំណាច» ប៉ុន្តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ សូមមើលជំពូកអាល់គីតាប13 ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះខ្ញុំវិញ ខ្ញុំនឹងមិនសម្លាប់ស្តេចឡើយ។ សូមមើលជំពូក |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។