២ ពង្សាវតារក្សត្រ 8:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 លោកក៏ចេញពីអេលីសេ ត្រឡប់ទៅជួបព្រះបាទបេន-ហាដាដ ជាចៅហ្វាយវិញ។ ស្ដេចសួរគាត់ថា៖ «តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច?» រួចលោកទូលទ្រង់ថា៖ «លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាយ៉ាងពិតប្រាកដ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកហាសែលចាកចេញពីលោកអេលីសេ វិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ។ ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកអេលីសេមានប្រសាសន៍ដូចម្ដេច»។ លោកហាសែលឆ្លើយថា៖ «លោកប្រាប់ទូលបង្គំថា ព្រះករុណានឹងជាសះស្បើយពិតមែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត សូមមើលជំពូកអាល់គីតាប14 លោកហាសែលចាកចេញពីអេលីយ៉ាសាក់ វិលត្រឡប់ទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ស្តេចសួរថា៖ «តើអេលីយ៉ាសាក់មានប្រសាសន៍ដូចម្តេច»។ លោកហាសែលឆ្លើយថា៖ «គាត់ប្រាប់ខ្ញុំថា ស្តេចនឹងបានជាសះស្បើយពិតមែន»។ សូមមើលជំពូក |