ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 19:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នោះ លោក​អេសាយ​ជា​កូន​អ័ម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​គាល់​ស្ដេច​ហេ‌សេ‌គា ទូល​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សេចក្ដី​ដែល​អ្នក​បាន​អធិ‌ស្ឋាន​ដល់​យើង ពី​ដំណើរ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ នោះ​យើង​បាន​យល់​ព្រម​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូល‌អង្វរ​យើង​ស្ដី​អំពី​សាន‌ហេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ អេសាយ ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ហេសេគា​ទូល​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ សេចក្ដី​ដែល​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ នោះ​អញ​បាន​យល់​ព្រម​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូរអា‌អង្វរ​យើង​ស្តី​អំពី​សាន‌ហេរីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី​ហើយ”។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 19:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។


ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ដល់​ឆ្នាំ​ទី​ដប់​បួន ក្នុង​រាជ្យ​ស្ដេច​ហេ‌សេ‌គា សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា។


«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។


អ្នក​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ទទួល យ៉ាង​នោះ​ឯង​នឹង​បាន​លា​បំណន់​របស់​អ្នក។


នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។


ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។


កាល​អំពើ​ទុច្ចរិត​ឈ្នះ​ទូល‌បង្គំ ព្រះ‌អង្គ​ជម្រះ​អំពើ​រំលង​ឲ្យ​យើង​ខ្ញុំ។


គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់


មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។


ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង


ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។


ហើយ​ពោល​ថា៖ "កូនេ‌លាស​អើយ ព្រះ‌ទ្រង់​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​ហើយ ឯ​ការ​ធ្វើ​ទាន​របស់​លោក ក៏​បានជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌ដែរ។


លោក​ក៏​សម្លឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី?» ទេវតា​ប្រាប់​ថា៖ «ការ​អធិស្ឋាន និង​ការ​ធ្វើ​ទាន​របស់​លោក បាន​ឡើង​ទុក​ជា​ការ​រំឭក​នៅ​ចំពោះ​ព្រះ​ហើយ។