ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសអ្នកផង។
២ ធីម៉ូថេ 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ ព្រះគម្ពីរខ្មែរសាកល រីឯឥឡូវនេះ ត្រូវបានសម្ដែងតាមរយៈការលេចមករបស់ព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង ដែលបំផ្លាញសេចក្ដីស្លាប់ ហើយបង្ហាញឲ្យឃើញច្បាស់នូវជីវិត និងអមតភាព តាមរយៈដំណឹងល្អ។ Khmer Christian Bible ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ អាល់គីតាប ឥឡូវនេះ អុលឡោះបានសំដែងឲ្យយើងស្គាល់ ចិត្តប្រណីសន្ដោសរបស់ទ្រង់ ដោយអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះរបស់យើងមកក្នុងលោកនេះ។ អាល់ម៉ាហ្សៀសបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។ |
ដ្បិតយើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នក យើងជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក យើងបានឲ្យស្រុកអេស៊ីព្ទទុកជាថ្លៃលោះអ្នក ព្រមទាំងស្រុកអេធីយ៉ូពី និងស្រុកសេបា ជំនួសអ្នកផង។
ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
តើយើងត្រូវដោះគេចេញពីអំណាច នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ឬ? តើយើងត្រូវលោះគេឲ្យរួចពីសេចក្ដីស្លាប់ឬ? ឱសេចក្ដីស្លាប់អើយ តើទុក្ខវេទនារបស់ឯងនៅឯណា? ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ តើការហិនវិនាសរបស់ឯងនៅឯណា? សេចក្ដីអាណិតអាសូរពួនបាត់ ពីភ្នែករបស់យើងហើយ។
ប្រសិនបើរូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ»។
ក៏និយាយទៅអ្នករក្សាចម្ការថា "មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផលផ្លែពីដើមល្វានេះ តែរកមិន។ ចូរកាប់វាចោលទៅ! តើទុកវាបង្ខាតដីធ្វើអ្វី?"
ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។
គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។
ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច
ដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសារជំនឿឬ? ទេ មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេតើ។
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
ពេលយើងនៅក្នុងជម្រកនេះនៅឡើយ យើងថ្ងូរដោយមានបន្ទុកយ៉ាងធ្ងន់ ព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់តទៅទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីដែលតែងតែស្លាប់នេះវិញ។
អ្នករាល់គ្នាដែលចង់ពឹងលើក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត អ្នកបានផ្ដាច់ខ្លួនចេញពីព្រះគ្រីស្ទហើយ ក៏បានធ្លាក់ចេញពីព្រះគុណដែរ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យរបស់ព្រះ តាមព្រះបន្ទូលសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ
ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយការយាងមករបស់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គថា
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក
ប៉ុន្ដែ ចូរនឹកចាំពីគ្រាដំបូង ជាគ្រាដែលអ្នករាល់គ្នាទើបនឹងបានភ្លឺ អ្នករាល់គ្នាបានទ្រាំទ្រនឹងទុក្ខលំបាកជាខ្លាំង
ស៊ីម៉ូន-ពេត្រុស ជាអ្នកបម្រើ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកអស់អ្នកដែលបានទទួលជំនឿដ៏ថ្លៃវិសេស ដូចជំនឿរបស់យើងខ្ញុំដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះរបស់យើង។
ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។
ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ
ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំរាល់សេចក្ដីដែលពួកហោរាបរិសុទ្ធបានថ្លែងកាលពីដើម និងពីបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះសង្គ្រោះ តាមរយៈពួកសាវករបស់អ្នករាល់គ្នា
(ដ្បិតជីវិតនេះបានលេចមកហើយ យើងបានឃើញ ក៏ធ្វើបន្ទាល់ ហើយប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានលេចមកឲ្យយើងឃើញ)។
យើងបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា មកធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោក។
ក្រោយនោះមក ខ្ញុំឃើញទេវតាមួយទៀតចុះពីស្ថានសួគ៌មក មានអំណាចជាខ្លាំង ហើយសិរីល្អរបស់ទេវតានោះក៏ភ្លឺចាំងមកលើផែនដី។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ"»។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ
មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។