ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
២ កូរិនថូស 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។ ព្រះគម្ពីរខ្មែរសាកល “យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕ Khmer Christian Bible យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង គឺព្រះអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ មានបន្ទូលដូច្នេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។ អាល់គីតាប យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់ ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ |
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក
យើងនឹងធ្វើជាឪពុកដល់គេ ហើយគេនឹងបានជាកូនរបស់យើង បើកាលណាគេប្រព្រឹត្តការទុច្ចរិត នោះយើងនឹងផ្ចាញ់ផ្ចាលគេដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់របស់ពួកមនុស្សជាតិ
យើងនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង យើងមិនដែលដកសេចក្ដីសប្បុរសរបស់យើង ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នកដែលនៅមុខឯងនោះឡើយ
នឹងមានពូជពង្សមួយគោរពប្រតិបត្តិ ដល់ព្រះអង្គ គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់ ដល់មនុស្សជំនាន់ក្រោយ
យើងនឹងបង្គាប់ដល់ទិសខាងជើងថា ចូរប្រគល់គេមក ហើយដល់ទិសខាងត្បូងថា កុំឃាត់គេទុកឡើយ ចូរនាំអស់ទាំងកូនប្រុសរបស់យើងមកពីទីឆ្ងាយ ហើយពួកកូនស្រីយើងមកពីចុងផែនដីចុះ
យើងបាននឹកថា ធ្វើដូចម្តេចឲ្យយើងដាក់អ្នក នៅជាមួយពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមត៌កយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់អ្នក។ យើងបានឆ្លើយថា អ្នករាល់គ្នានឹងហៅយើងថាជាព្រះវរបិតារបស់អ្នក ក៏នឹងលែងងាកបែរចេញពីយើងតទៅ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។
គេនឹងមកទាំងយំ និងទាំងពាក្យទូលអង្វរសូមសេចក្ដីមេត្តាករុណា យើងនឹងនាំគេត្រឡប់មកវិញ យើងនឹងឲ្យគេដើរក្បែរកន្លែងដែលមានទឹកហូរ តាមផ្លូវត្រង់ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតយើងជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់យើង។
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។
ព្រះអង្គបានតម្រូវយើងទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូន តាមរយៈព្រះយេស៊ូវគ្រីស្ទ ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។
អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។