ព្រះអង្គសព្វព្រះហឫទ័យ ចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ នឹងមានអាហារឆ្ងាញ់ៗ ដាក់នៅលើតុលោក។
២ កូរិនថូស 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនចង្អៀតចង្អល់នឹងអ្នករាល់គ្នាទេ គឺអ្នករាល់គ្នាវិញទេតើដែលចង្អៀតចង្អល់។ ព្រះគម្ពីរខ្មែរសាកល មិនមែនយើងទេ ដែលចង្អៀតចង្អល់ចំពោះអ្នករាល់គ្នា គឺអ្នករាល់គ្នាវិញទេតើ ដែលចង្អៀតចង្អល់ក្នុងដួងចិត្តរបស់ខ្លួន។ Khmer Christian Bible យើងមិនបានបង្ខាំងអ្នករាល់គ្នាទេ ប៉ុន្ដែចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្តចង្អៀតចង្អល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ គឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញ អាល់គីតាប យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្ដចង្អៀតចង្អល់។ |
ព្រះអង្គសព្វព្រះហឫទ័យ ចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ នឹងមានអាហារឆ្ងាញ់ៗ ដាក់នៅលើតុលោក។
កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។
ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។
ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ? ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើព្រះអង្គត្រូវទញ់ទាល់ឬ? តើព្រះអង្គឬអី ដែលធ្វើការទាំងនោះ តើយើងប្រើពាក្យមិនធ្វើល្អ ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ?
រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
ចូរអ្នករាល់គ្នាទទួលយើងចុះ យើងមិនបានធ្វើខុសនឹងអ្នកណា មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាម្នាក់ឡើយ។
ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?