Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ​ជា​ស្ម‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ជាការពិត ព្រះ​ជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹករលឹក​អ្នក​ទាំងអស់គ្នា​ខ្លាំង​យ៉ាងណា ដោយ​ព្រះហឫទ័យសន្ដោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ព្រះជាម្ចាស់​ជា​សាក្សី​របស់​ខ្ញុំថា​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​យ៉ាង​ណា​ ដោយ​ព្រះហឫទ័យ​សន្ដោស​របស់​ព្រះគ្រិស្ដ​យេស៊ូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ដ​អាណិត​មេត្ដា​មក​ពី​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក ចម្លង




ភីលីព 1:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។


ហេតុ​នោះ យើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​យើង​ដែរ ដោយ​ព្រោះ​គារ-ហារ៉ាសែត។


សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។


តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ? តើ​ជា​កូន​សំណព្វ​ឬ? ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។ ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង


ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ


ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា


ព្រោះ​យើង​មាន​អំណរ នៅ​ពេល​ណា​យើង​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​រឹង​មាំ។ យើង​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍។


យើង​មិន​ចង្អៀត​ចង្អល់​នឹង​អ្នក​រាល់​គ្នា​ទេ គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​តើ​ដែល​ចង្អៀត​ចង្អល់។


គាត់​មាន​ចិត្ត​ស្រឡាញ់​អ្នក​រាល់​គ្នា​រឹត​តែ​ខ្លាំង​ឡើងៗ ពេល​គាត់​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា និង​ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ទទួល​គាត់ ដោយ​ចិត្ត​កោត​ខ្លាច និង​ញាប់‌ញ័រ។


សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ។


ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។


កូន​ចៅ​អើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ខ្ញុំ​ឈឺ​ចាប់​ម្តង​ទៀត ដូច​ស្ត្រី​ហៀប​នឹងសម្រាល​កូន រហូត​ទាល់​តែ​ព្រះ‌គ្រីស្ទមាន​រូប​រាង​ឡើង​ក្នុង​អ្នក​រាល់​គ្នា។


ដូច្នេះ ប្រសិន‌បើ​មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ការ​កម្សាន្ត​ចិត្ត​ណា​មួយ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​ប្រកប​ណា​មួយ​ខាង​ព្រះ‌វិញ្ញាណ ការ​ថ្នាក់‌ថ្នម និង​សេចក្ដី​អាណិត​អាសូរ​ណា​មួយ


គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។


បង‌ប្អូន​ស្ងួន‌ភ្ងា ជា​ទី​រឭក ជា​ទី​ត្រេក‌អរ និង​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ។


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​សម្រាប់​អស់​អ្នក​ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម។


ដូច្នេះ ដោយ​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្រ្ត​បរិសុទ្ធ និង​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព ស្លូតបូត ហើយ​អត់‌ធ្មត់​ចុះ។


អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។


ដោយ​សារ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នាខ្លាំង​យ៉ាង​នេះ បាន​ជា​យើង​មិន​ត្រឹម​តែ​ចែក​ចាយ​ដំណឹង​ល្អ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ព្រោះ​អ្នក​រាល់​គ្នា​ជាទី​ស្រឡាញ់​របស់​យើង​ណាស់។


ពេល​ខ្ញុំ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ។


ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។


មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។


ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម