១ សាំយូអែល 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្ដីឲ្យជនជាតិអ៊ីស្រាអែល និងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។ អាល់គីតាប បន្ទាប់មក គាត់វិលត្រឡប់ទៅគេហដ្ឋានរបស់គាត់នៅរ៉ាម៉ាវិញ គឺទីនោះហើយដែលគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែល និងសង់អាសនៈមួយជូនអុលឡោះតាអាឡា។ |
លោកបានសង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា "អែល-បេត-អែល" ព្រោះនៅទីនោះហើយដែលព្រះទ្រង់បានលេចមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។
គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ។
លោកស្រីតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលស្ថិតនៅចន្លោះរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ហើយពួកកូនចៅអ៊ីស្រាអែលបានឡើងទៅជួបលោកស្រី ដើម្បីជំនុំជម្រះរឿងរ៉ាវរបស់គេ។
ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។
ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។
ដូច្នេះ គេក៏ទៅគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងស្ដេចសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ ស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានអំណរអរសប្បាយយ៉ាងខ្លាំង។
ស្ដេចសូលក៏ស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នោះហើយជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។
បន្ទាប់មក លោកអែលកាណាក៏វិលត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ តែទុកកូនតូចឲ្យនៅធ្វើការងារថ្វាយព្រះយេហូវ៉ាជាមួយសង្ឃអេលី។
ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។
នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯលោកសាំយូអែលទៅត្រង់រ៉ាម៉ា
នាងទាំងនោះឆ្លើយថា៖ «ចាស៎ មែនហើយ លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះ លោកទើបនឹងមកដល់ទីក្រុង ព្រោះប្រជាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ