Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គី‌បៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 គេ​បាន​ឆ្លង​ផ្លូវកាត់ជ្រលងភ្នំ ដោយពោលថា​៖ “កេបា​ជា​កន្លែងសំណាក់​របស់​យើង​!” នោះ​រ៉ាម៉ា​ក៏​ញ័ររន្ធត់ គីបៀរ​នៃ​សូល​ក៏​រត់គេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។

សូមមើលជំពូក ចម្លង




អេសាយ 10:29
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​អេសា​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្ដេច​ព្រះ‌ជរា​ហើយ ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ។


ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ចាប់​តាំង​ពី​គ្រា​នៅ​គី‌បៀរ នៅ​ទី​នោះ អ្នក​ចេះ​តែ​ប្រព្រឹត្ត​ឥត​រាង​ចាល។ តើ​ចម្បាំង​មិន​បាន​ដេញ​ទាន់ មនុស្ស​ទុច្ចរិត​នៅ​គីបៀរ​ទេ​ឬ?


ចូរ​ផ្លុំ​ស្នែង​នៅ​គី‌បៀរ ហើយ​ផ្លុំ​ត្រែ​នៅ​រ៉ាម៉ា ចូរ​ប្រកាស​អាសន្ន​នៅ​បេត-អាវេន​ទៅ ឱ​បេនយ៉ាមីន​អើយ យើង​តាម​ពី​ក្រោយ​អ្នក​ហើយ!


គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គី‌បៀរ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។


ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន គេ​ឲ្យ​ក្រុង​គីបៀន និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​គេបា និង​វាល​ស្មៅ​ជុំ‌វិញ


ស្ដេច​សូល​ក៏​ទៅ​ឯ​លំ‌នៅ​របស់​លោក​នៅ​គី‌បៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ​ទៅ​ជា‌មួយ​ផង។


ពេល​អ្នក​ទាំង​នោះ​មក​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ស្តាប់ នៅ​ត្រង់​គី‌បៀរ​ស្រុក​របស់​ស្ដេច​សូល នោះ​គេ​ក៏​ស្រែក​យំ​គ្រប់​គ្នា។


ស្ដេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា ព្រម​ទាំង​ប្រជា​ជន​ដែល​នៅ​ជា‌មួយ បោះ​ទ័ព​នៅ​កេបា ក្នុង​ស្រុក​បេនយ៉ាមីន រី​ឯ​ពួក​ភីលី‌ស្ទីន បោះ​ទ័ព​នៅ​មីក‌ម៉ាស។


ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


ពួក​បន្ទាយ​មួយ​របស់​សាសន៍​ភីលី‌ស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។


ឯ​ស្ដេច​សូល​នៅ​ត្រង់​ចុង​ក្រុង​គី‌បៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីក‌រ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា‌មួយ ប្រហែល​ជា​ប្រាំមួយ‌រយ​នាក់​ផង


នៅ​កណ្ដាល​ច្រក​ភ្នំ​ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស ហើយ​មួយ​ទៀត​ឈ្មោះ​សេនេ។


មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​មួយ​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។


លោកសាំយូ‌អែល​ក៏​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ស្ដេច​សូល​ឡើង​ទៅ​លំ‌នៅ​របស់​ព្រះ‌អង្គ​នៅ​គី‌បៀរ ជា​ស្រុក​របស់​ព្រះ‌អង្គ​វិញ​ដែរ។


រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម