Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 7:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល​ជានិច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​គេ‌ហដ្ឋាន​របស់​គាត់​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​គាត់​កាត់​ក្តី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 7:17
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​ស្អាង​អាសនា​១​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា អែល-អែល៉ូហេ-អ៊ីស្រាអែល។


នៅ​ទី​នោះ គាត់​ស្អាង​អាសនា​១ រួច​ដាក់​ឈ្មោះ​ទី​នោះ​ថា អែល-បេត-អែល ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ព្រះ​ទ្រង់​បាន​លេច​មក​ឯ​គាត់ ក្នុង​កាល​ដែល​គាត់​រត់​ពី​បង​ទៅ


គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ


នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា នឹង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​គេ


នោះ​គេឌាន​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា


លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង


ដូច្នេះគេ​ក៏​ទៅ​ឯ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ សូល នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​អំណរ​អរ​សប្បាយ​ឡើង​ជា​ខ្លាំង។


ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។


រួច​សាំយូ‌អែល​វិល​ទៅ​ឯ​រ៉ាម៉ា​វិញ​ទៅ ហើយ​សូល​ទ្រង់​ឡើង​ទៅ​ឯ​លំនៅ​ទ្រង់​នៅ​គីបៀរ ជា​ស្រុក​របស់​ទ្រង់​វិញ​ដែរ


រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។


រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រាអែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប នឹង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ


នៅ​គ្រា​នោះពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា


នាង​ទាំង​នោះ​ឆ្លើយ​ថា ចាស មែន​ហើយ មើល លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ​លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ពី​ព្រោះ​បណ្តាជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម