Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​ស្រី​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​ស្ថិត​នៅ​ចន្លោះ​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​ទៅ​ជួប​លោក​ស្រី ដើម្បី​ជំនុំ‌ជម្រះ​រឿង​រ៉ាវ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿងរ៉ាវ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា នឹង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្តី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូ‌រ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។ ជន‌ជាតិ​អ៊ីស្រ‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូ‌រ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿង​រ៉ាវ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ នាង​ដេបូរ៉ា ជា​មេដោះ​របស់​នាង​រេបិកា​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ខាង​ក្រោម​បេត-អែល។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា "អាឡុន-បាគូថ" ។


លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ឯ​ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។


កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។


ឥឡូវ​នេះ ចូរ​ស្តាប់​ពុក​សិន ពុក​នឹង​ទូន្មាន​កូន ក៏​សូម​ឲ្យ​ព្រះ​គង់​ជា‌មួយ​កូន​ផង! កូន​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា‌ជន​នៅ​ចំពោះ​ព្រះ ហើយ​យក​រឿង​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ


អ្នក​ទាំង​នោះ​‌កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា ឯ​រឿង‌រ៉ាវ​ណា​ពិបាកៗ គេ​យក​មក​ដល់​លោក​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​តូចតាច គេ​កាត់​ក្ដី​ដោយ​ខ្លួន​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ។


បន្ទាប់​មក ចេញ​ពី​ក្រុង​បេត-អែល ទៅ​ដល់​ក្រុង​លូស ដោយកាត់​តាម​ព្រំ​ប្រទល់​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថា‌រ៉ូត។


បេត-អារ៉ា‌បា សេម៉ា‌រែម បេត-អែល


ក្រុង​គីបៀន រ៉ាម៉ា ប្អៀរ៉ុត


នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។


នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។


ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ អែល‌កា‌ណា​ក៏​រួម​រស់​ជា‌មួយ​ហា‌ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​នាង។


ស្ដេច​សូល​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា‌មួយ​លោក គ្រា​នោះ ស្ដេច​សូល​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គី‌បៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​របស់​ព្រះ‌អង្គ​ឈរ​ព័ទ្ធ​ជុំ​វិញ​ផង។


លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម