Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​តែង​ដើរ​វង់ ពី​បេត-អែល​ទៅ​ដល់​គីល‌កាល និង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេត‌អែល​ទៅ​គីល‌កាល់ និង​មីស‌ប៉ា ហើយ​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល នៅ​កន្លែង​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 រៀង​រាល់​ឆ្នាំ គាត់​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រ‌អែល ពី​បេត‌អែល​ទៅ​គីល‌កាល់ និង​មីស‌ប៉ា ហើយ​គាត់​កាត់​ក្តី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​កន្លែង​ទាំង​នោះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 7:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។


លោក​យ៉ាកុប និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក ក៏​បាន​មក​ដល់​លូស (គឺ​បេត-អែល) ដែល​នៅ​ក្នុង​ស្រុក​កាណាន។


៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។


កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។


មីស‌ប៉ា កេភីរ៉ា ម៉ូសា


កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នោះ ក្នុង​វាល​ទំនាប​ក្រុង​យេរីខូរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។


លោក​មាន​កូន​ប្រុស​សាម​សិប​នាក់ ដែល​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ ហើយ​ពួក​គេ​មាន​ទី​ក្រុង​សាម​សិប ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ រហូត​ដល់​សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​ក្នុង​ស្រុក​កាឡាត។


លោក​មាន​កូន​ប្រុស​សែសិប​នាក់ ហើយ​មាន​ចៅ​សាម​សិប​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​មួយ​ម្នាក់​សម្រាប់​ជិះ។ អាបដូន​បាន​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ


អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​កម្រាល​ព្រំ​ដ៏​មាន​តម្លៃ និង​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ។


នៅ​គ្រា​នោះ លោកសាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីស‌ប៉ា


នោះ​សាំយូ‌អែល​ប្រាប់​ដល់​ប្រជាជន​ថា៖ «ចូរ​យើង​រាល់​គ្នា​ទៅ​គីល‌កាល ដើម្បី​តាំង​នគរ​ឡើង​សាជា​ថ្មី»។


លោកសាំយូ‌អែល​ក៏​ប្រាប់​ថា៖ «ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីស‌ប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​អ្នក​រាល់​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម