ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលា‌សារ​ជា​កូន​ចេញ សម្រាប់​ថែ‌រក្សា​ហិប​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​គារយ៉ាត-‌យារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ‌រក្សា​ហិប​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្រុក​គារយ៉ាត-យារីម នាំ​គ្នា​មក ហើយ​យក​ហិប​របស់អុលឡោះ‌តាអាឡា​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់​ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ​រក្សា​ហិប​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



១ សាំ‌យូ‌អែល 7:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ចូរ​យើង​នាំ​ហិប​របស់​ព្រះ​នៃ​យើង​មក​វិញ​ដែរ ដ្បិត​នៅ​ជំនាន់​ស្ដេច​សូល យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហិប​នោះ​សោះ»។


មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។


ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។


ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ថ្ងៃ​ទីបី។ ក្រុង​ទាំង​នោះគឺ ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុត និង​ក្រុង​គារយ៉ាត់-យារីម។


រួច​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម ប្រាប់​ថា៖ «ពួក​ភីលី‌ស្ទីន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ»។


ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហិប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​ម្ភៃ​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​រក​ព្រះ‌យេហូវ៉ា។