Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ថ្ងៃ​ទីបី។ ក្រុង​ទាំង​នោះគឺ ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុត និង​ក្រុង​គារយ៉ាត់-យារីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ នឹង​គារយ៉ាត់-យារីម​១

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-យារីម។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​អ៊ីស-បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ មួយ​ឈ្មោះ​ប្អាណា ហើយ​មួយ​ទៀត​ឈ្មោះ​រេកាប ទាំង​ពីរ​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត​ក៏​រាប់​ទុក​ជា​របស់​ពួក​បេនយ៉ាមីន​ដែរ។


យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​សាមសិប​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេ‌រេមី យ៉ាហា‌សៀល យ៉ូ‌ហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេ‌រ៉ា


ទាំង​អស់​នេះ​ជា​កូន​ចៅ​របស់​កាលែប។ កូន​របស់​ហ៊ើរ ដែល​ជា​កូន​ច្បង​របស់​នាង​អេប្រា‌តា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម


ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេ‌នូហូត។


ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី និង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត និង​ពួក​អែស‌ថោល។


ឯ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន និង​អាស‌នា​តង្វាយ​ដុត​ក៏​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន។


កូន​ចៅ​គារ‌យ៉ាត់-អើរីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់


ពួក​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់


មួយ​ទៀត ក៏​មាន​ម្នាក់​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង ហើយ​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​ហោរា​យេរេមា​ដែរ។


ស្ដេច ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​ជា​ក្រុងមួយ​ធំ ដូច​ជា​រាជ​ធានី​មួយ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។


ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


បន្ទាប់​មក ព្រំ​ប្រទល់​លាត​សន្ទឹង​ចាប់​ពី​កំពូល​ភ្នំ​នោះ ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ហើយ​ពី​ទី​នោះ​ទៅ​ដល់​ក្រុងនានានៃ​ភ្នំ​អេប្រុន រួច​បត់​តាម​បាឡា (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម)។


ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។


ឯ​ព្រំ​ប្រទល់​ខាង​ត្បូង ចាប់​ផ្ដើម​ត្រង់​ជាយ​ក្រុង​គារយ៉ាត់-យារីម ទៅ​ដល់​អេប្រុន រហូត​ដល់​ក្បាល​ទឹក​ណែប‌ត្វា។


លុះ​ផុត​បី​ថ្ងៃ ក្រោយពី​បាន​តាំង​សញ្ញា​ជាមួយ​គេ​មក គេ​ក៏​ឮ​ថា អ្នកទាំង​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​ក្នុង​ចំណោម​ពួក​គេ។


ប៉ុន្ដែ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​បាន​វាយពួក​គេ​ទេ ដ្បិត​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​បាន​ស្បថ​នឹង​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជ្រុល​ទៅ​ហើយ។ ពេល​នោះ ក្រុម​ជំនុំ​ទាំង​អស់ នាំ​គ្នា​រទូរទាំ​នឹង​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន។


ប៉ុន្ដែ កាល​អ្នកស្រុក​គីបៀន​បាន​ឮ​ពី​ការ​ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ចំពោះ​ក្រុង​យេរីខូរ និង​ក្រុង​អៃយ


គេ​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ និង​ពី​អស់​ទាំង​ការ​ដែលព្រះ‌អង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ


ឡើង​ទៅ​បោះ‌ទ័ពនៅ​គារយ៉ាត់-យារីម ក្នុង​ស្រុក​យូដា។ ហេតុនេះ​ហើយ​បាន​ជាគេ​ដាក់​ឈ្មោះ​ទី​នោះ​ថា «ម៉ាហានេ-ដាន់ » រហូត​ដល់​សព្វ​ថ្ងៃ មើល៍ ទី​នោះ​នៅ​ខាង​លិច​គារយ៉ាត់-យារីម។


រួច​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម ប្រាប់​ថា៖ «ពួក​ភីលី‌ស្ទីន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ»។


នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលា‌សារ​ជា​កូន​ចេញ សម្រាប់​ថែ‌រក្សា​ហិប​នៃ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម