Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 7:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលាសារ​ជា​កូន​ចេញ​សំរាប់​ថែ​រក្សា​ហឹប​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលា‌សារ​ជា​កូន​ចេញ សម្រាប់​ថែ‌រក្សា​ហិប​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អ្នក​ស្រុក​គារយ៉ាត-‌យារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ‌រក្សា​ហិប​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ្នក​ស្រុក​គារយ៉ាត-យារីម នាំ​គ្នា​មក ហើយ​យក​ហិប​របស់អុលឡោះ‌តាអាឡា​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់​ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ​រក្សា​ហិប​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 7:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចូរ​យើង​នាំ​ហឹប​របស់​ព្រះ​នៃ​យើង មក​ឯ​យើង​ដែរ ដ្បិត​យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហឹប​នោះ ក្នុង​គ្រា​សូល​ឡើយ


មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតា ក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ


ព្រំ​ខាង​លិច​នោះ​ក៏​ដំរង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំ‌ខណ្ឌ​ខាង​លិច


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ នឹង​គារយ៉ាត់-យារីម​១


រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះសូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ


ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហឹប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​២០​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​ដល់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម